បើតាមគេហទំព័រសុខភាពខាងលើ អំបិលរឹងហើយស្រួយ មានសម្បុរល្អក់ ជាអំបិលដែលមានផ្ទុករ៉ែក្រាសជាងអំបិលពណ៌សថ្លា។ ប៉ុន្តែបញ្ហាចោទមួយគឺការបំពុលសមុទ្រ។ ការបំពុលសមុទ្រដោយបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន និងប្លាស្ទិក ដែលហូរចូលសមុទ្រ គឺជាមូលហេតុដែលនាំឲ្យអំបិលសមុទ្រមានផ្ទុកនូវកម្ទេចប្លាស្ទិកតូចៗ (Microplastic) នាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
Tassana
Saturday, March 23, 2019
តើអំបិលធម្មជាតិផលិតចេញពីទឹកសមុទ្រមានគុណប្រយោជន៍អ្វីខ្លះ?
អំបិលមិនមែនគ្រាន់តែធ្វើឲ្យម្ហូបអាហារមានរសជាតិប្រៃនោះទេ នៅក្នុងអំបិលមានសារធាតុរ៉ែជាច្រើនមុខ ដែលរាងកាយមនុស្សយើងត្រូវការ។ ប៉ុន្តែជាទូទៅអ្នកឯកទេសសម្គាល់អំបិលបានថា ជាសមាសធាតុ នៃរ៉ែពីរប្រភេទ គឺ សូដ្យូម (Sodium) និងក្លរីន (Chlorine) ដែលជួយដល់ខួរក្បាល និងសរសៃប្រសាទរបស់មនុស្សឲ្យទទួលដឹងបានរហ័សវាងវៃ។ អ្នកដែលបរិភោគប្រៃច្រើនអាចបណ្ដាលឲ្យមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ នេះបើយោងតាមគេហទំព័រសុខភាពមួយឈ្មោះថា helthline.com ។ មិនមែនមានតែសមាសធាតុសូដ្យូម ក្លរីនពីរមុខប៉ុណ្ណោះទេ ក្នុងអំបិលសមុទ្រ នៅមានសារធាតុរ៉ែផ្សេងៗ រហូតដល់ជាង៧០មុខទៀត។ នេះបើតាម លោកប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប។ បន្ថែមពីលើសូដ្យូម ក្លរីន ដែលជួយដល់ខួរក្បាល អំបិលមានផ្ទុក ប៉ូតាស្យូម (Potassium) ជួយសម្រួលសម្ពាធឈាម និងស្បែក ជាតិដែក (Iron) ជួយដល់គ្រាប់ឈាមក្រហម និងស័ង្កសី (Zinc) ដែលជួយដល់កោសិកាភាពស៊ាំរបស់មនុស្ស។ ទាំងនេះជារ៉ែដែលមានវត្តមានក្នុងអំបិលសមុទ្រធម្មជាតិច្រើនជាងគេ។ ត្រង់នេះ លោកប៊ុន ណារិនថា នេះហើយជាគុណសម្បត្តិរបស់អំបិលធម្មជាតិ ដែលខុសពីអំបិលរ៉ែ បូមចេញពីក្រោមដី។ អំបិលរ៉ែមានសមាសធាតុរ៉ែ តែពីរមុខប៉ុណ្ណោះ គឺ សូដ្យូម និងក្លរីន ឬសូស្យូបក្លរីដ ដែលមានរសប្រៃ។
ជម្លោះដណ្ដើមកោះមួយរវាងឥណ្ឌា និងបង់ក្លាដែសត្រូវបញ្ចប់ដោយធម្មជាតិជាអ្នកកាត់ក្ដី
កោះនេះនៅចន្លោះប្រទេសទាំងពីរ ដោយមានបណ្ដោយ៣,៥គីឡូម៉ែត្រ ទទឹង៣គីឡូម៉ែត្រ និងមានកម្ពស់ពីផ្ទៃទឹកប្រមាណជា២ម៉ែត្រ និងមិនមានមនុស្សរស់នៅនោះទេ។ ប្រទេសទាំងពីរបានទាមទារថាកោះមួយនេះស្ថិតក្នុងដែនអធិបតេយ្យតែរៀងៗខ្លួន រហូតដល់ឆ្នាំ១៩៨១ ឥណ្ឌាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅដាក់ ទង់ជាតិនៅលើកោះនោះទៀតផង។ ប៉ុន្តែជម្លោះរវាងប្រទេសទាំងពីរលើកោះមួយនេះបានបញ្ចប់ទៅវិញដោយគ្មានភាគីណាបានគ្រប់គ្រងលើកោះនេះនោះទេ ពោលគឺនៅឆ្នាំ២០១០ កោះមួយនេះបានលិចក្នុងទឹកសមុទ្រតែម្ដង៕ កោះនេះនៅចន្លោះប្រទេសទាំងពីរ ដោយមានបណ្ដោយ៣,៥គីឡូម៉ែត្រ ទទឹង៣គីឡូម៉ែត្រ និងមានកម្ពស់ពីផ្ទៃទឹកប្រមាណជា២ម៉ែត្រ និងមិនមានមនុស្សរស់នៅនោះទេ។ ប្រទេសទាំងពីរបានទាមទារថាកោះមួយនេះស្ថិតក្នុងដែនអធិបតេយ្យតែរៀងៗខ្លួន រហូតដល់ឆ្នាំ១៩៨១ ឥណ្ឌាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅដាក់ ទង់ជាតិនៅលើកោះនោះទៀតផង។
ប៉ុន្តែជម្លោះរវាងប្រទេសទាំងពីរលើកោះមួយនេះបានបញ្ចប់ទៅវិញដោយគ្មានភាគីណាបានគ្រប់គ្រងលើកោះនេះនោះទេ ពោលគឺនៅឆ្នាំ២០១០ កោះមួយនេះបានលិចក្នុងទឹកសមុទ្រតែម្ដង៕
ហ៊ឺ...ទឹកចិត្តឪពុកចំពោះកូន ធំប៉ុនមហាមេឃ ៖ យ៉ែម សំអូន បានត្រឹមមើលរូបថតកូនស្រី ហើយហូរទឹកភ្នែក!
មើលពីខាងក្រៅ លោក យ៉ែម សំអូន គឺជាសិល្បករជោគជ័យម្នាក់ ដោយក្រុមពិធីការ Dara Entertainment របស់លោក កាន់តែរីកមាឌធំឡើងៗ ប៉ុន្តែនៅពីក្រោយនេះ គឺលោកជូរចត់ក្នុងសង្គមគ្រួសារ និងមានវិបត្តិដួងចិត្តធ្ងន់ធ្ងរ ដោយនៅព្រឹកនេះលោកបានឲ្យដឹងថា បានត្រឹមហូរទឹកភ្នែក ពេលសម្លឹងរូបថតកូនស្រីដ៏ស្រស់ប្រិមប្រិយ។ "ថ្ងៃនេះ ក៏មិនសូវជាខុសអីពីរាល់ថ្ងៃដែរ បើកភ្នែកភ្លាម ទឹកភ្នែកក៏ហូរចុះមក មានអារម្មណ៍ថានឹកម្នាក់នេះដល់ហើយ កូនក្រមុំអ្នកណាគេទេ ស្អាតក៍ស្អាត សុភាព ទន់ភ្លន់ ចេះគោរពស្គាល់ ចាស់ ស្គាល់ទុំ ហើយវាក៍ជាសំណាងមួយដែលក្នុងនាមយើងជាឪពុកគេ សំណាងមួយរបស់ប៉ាប៉ា ដែលវាទ្រព្យមិនអាចកាត់ថ្លៃបាននៅក្នុងមួយជីវិតរបស់ប៉ាប៉ា”។ លោក យ៉ែម សំអូន សរសេរលើបណ្ដាញ IG របស់ខ្លួន។
ប្រធានក្រុមពិធីការប្រាប់ទៀតថា លោកមានអារម្មណ៍នឹកកូនស្រីពេក ទើបចេះតែសរសេរចេញពីចិត្តនឹករលឹករបស់លោកផ្ញើទៅកូនស្រី ទាំងមិនដឹងថា កូនក្រមុំរបស់ខ្លួន នឹងបានទទួលជ្រាបពីទឹកចិត្តរបស់ឪពុកម្នាក់នេះ ឬអត់ផង។មានរយៈពេលប្រមាណជា ៤ឆ្នាំមកហើយ ដែលលោក យ៉ែម សំអូន នៅឆ្ងាយពី យ៉ាន លីនដា បន្ទាប់ពីមានរឿងជម្លោះស្រួចស្រាល់នៅក្នុងគ្រួសាររបស់លោក។ កាលណោះ យ៉ាន លីនដា ជាភរិយា បានចោទលោក សំអូន ជាស្វាមីថាមានពាក់ព័ន្ធនឹងស្នេហាភេទដូចគ្នា រួមទាំងទង្វើខ្លះទៀត ដែលអ្នកនាងអះអាងថា មិនបានផ្ដល់តម្លៃឲ្យនាងជាភរិយា។ ដូច្នេះហើយ ទើបជាហេតុផល ដែលដំបូងឡើយនាងសុខចិត្តចោលម្ដាយ និងកូនស្រី មកតាមប្ដី ចុងក្រោយត្រូវបង្ខំចិត្តចាកចេញទៅវិញរហូតមកដល់សព្វថ្ងៃ។ ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ យ៉ាន លីនដា រស់នៅជាមួយកូនស្រីនៅអូស្ត្រាលី ឯ យ៉ែម សំអូន នៅស្រុកខ្មែរតែម្នាក់ឯង និងមិនដែលបានជួបកូនស្រីផ្ទាល់ឡើយ។ ដូច្នេះ ហើយទើបយូរម្ដងគេឃើញលោកឪពុករូបនេះ ស្ដែងមនោសញ្ចេតនារបស់ខ្លួនផ្ញើទៅកូនស្រីតាមបណ្ដាញសង្គម។ លោក យ៉ែម សំអូន បានឲ្យដឹងទៀតថា មានមិត្តភ័ក្ដិជាច្រើន បានរុញលោកឲ្យទៅជួបកូន។ ប៉ុន្តែលោកថា តើឲ្យលោកទៅជួបយ៉ាងម៉េច បើសូម្បីតែសារក៏កូនស្រីមិនតប ហើយទូរសព្ទរបស់លោក ក៏កូនស្រីមិនលើកនោះ។
បើមិនមានវិធានការទាន់ពេលទេ ឆ្នាំ២០២៥ មនុស្សជាតិនឹងខ្វះខាតទឹកកាន់តែខ្លាំង
វិស័យកសិកម្មត្រូវបានគេមើលឃើញថាប្រើប្រាស់ទឹងរហូតដល់៧០ភាគរយនៃទឹកសាបដែលមាននៅលើពិភពលោក។ បញ្ហាបម្រែបម្រួល អាកាសធាតុក៏ជាផ្នែកមួយនាំឲ្យមានការខ្វះខាតទឹកសម្រាប់មនុស្សជាតិនៅថ្ងៃខាងមុខផងដែរ។
ទឹកដែលយើងទទួលបានពីការហូបអាហារប្រចាំថ្ងៃមានច្រើនជាងទឹកដែលយើងហូបផ្ទាល់ទៅទៀត។ ក្នុងរបបអាហារប្រចាំថ្ងៃយើងត្រូវការទឹកពី២ ០០០លីត្រ ទៅ៥ ០០០ លីត្រ សម្រាប់ផលិតម្ហូប អាហារប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់។ ឧទាហរណ៍មួយទៀតដើម្បីផលិតសាច់គោបានមួយគីឡូក្រាមគេត្រូវការប្រើទឹក១៣ ០០០លីត្រ។ ក្នុងន័យនេះ បញ្ជាក់ថាបើយើងខ្ជះខ្ជាយម្ហូបអាហារ គឺដូចជាខ្ជះខ្ជាយទឹកអ៊ីចឹងដែរ។ ក្នុងមួយឆ្នាំៗអាហារដែលលិតបានហើយត្រូវគេបោះចោល ឬមិនទទួលទានមានមួយភាគបីឯណោះ ដែលអាចគិតជាចំនួនទឹកវិញមានរហូតដល់បីដងច្រើនជាងចំនួនទឹកនៅក្នុងបឹង Lake Geneva។ បឹងមានមានចំណុះទឹក៨៩គីឡូម៉ែត្រគូប ឬស្មើនឹង៨៩ ០០០ ០០០ ០០០ម៉ែត្រគូប។ ដើម្បីរួបចំណែកដោះស្រាយបញ្ហាទឹកនេះអ្នកសិក្សាស្នើឲ្យមនុស្សជាតិកែទម្លាប់ចោលអាហារដោយខ្ជះខ្ជាយ មកហូបអាហារដែលនៅសល់ និងទិញទំនិញណាដែលចាំបាច់ប៉ុណ្ណោះ ក្រៅពីវិធានការធំៗផ្សេងទៀត។ ជារួមមកភស្តុតាងបង្ហាញថាមនុស្សពីរភាគបីនៅលើពិភពលោកអាចនឹងរស់នៅក្នុងប្រទេសដែលមានបញ្ហាកង្វះទឹកនៅឆ្នាំ២០២៥ បើសិនជាយើងនៅបន្តប្រើប្រាស់ទឹកតាមរបៀបសព្វថ្ងៃ៕
Subscribe to:
Posts (Atom)