ប្រធានក្រុមពិធីការប្រាប់ទៀតថា លោកមានអារម្មណ៍នឹកកូនស្រីពេក ទើបចេះតែសរសេរចេញពីចិត្តនឹករលឹករបស់លោកផ្ញើទៅកូនស្រី ទាំងមិនដឹងថា កូនក្រមុំរបស់ខ្លួន នឹងបានទទួលជ្រាបពីទឹកចិត្តរបស់ឪពុកម្នាក់នេះ ឬអត់ផង។មានរយៈពេលប្រមាណជា ៤ឆ្នាំមកហើយ ដែលលោក យ៉ែម សំអូន នៅឆ្ងាយពី យ៉ាន លីនដា បន្ទាប់ពីមានរឿងជម្លោះស្រួចស្រាល់នៅក្នុងគ្រួសាររបស់លោក។ កាលណោះ យ៉ាន លីនដា ជាភរិយា បានចោទលោក សំអូន ជាស្វាមីថាមានពាក់ព័ន្ធនឹងស្នេហាភេទដូចគ្នា រួមទាំងទង្វើខ្លះទៀត ដែលអ្នកនាងអះអាងថា មិនបានផ្ដល់តម្លៃឲ្យនាងជាភរិយា។ ដូច្នេះហើយ ទើបជាហេតុផល ដែលដំបូងឡើយនាងសុខចិត្តចោលម្ដាយ និងកូនស្រី មកតាមប្ដី ចុងក្រោយត្រូវបង្ខំចិត្តចាកចេញទៅវិញរហូតមកដល់សព្វថ្ងៃ។ ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ យ៉ាន លីនដា រស់នៅជាមួយកូនស្រីនៅអូស្ត្រាលី ឯ យ៉ែម សំអូន នៅស្រុកខ្មែរតែម្នាក់ឯង និងមិនដែលបានជួបកូនស្រីផ្ទាល់ឡើយ។ ដូច្នេះ ហើយទើបយូរម្ដងគេឃើញលោកឪពុករូបនេះ ស្ដែងមនោសញ្ចេតនារបស់ខ្លួនផ្ញើទៅកូនស្រីតាមបណ្ដាញសង្គម។ លោក យ៉ែម សំអូន បានឲ្យដឹងទៀតថា មានមិត្តភ័ក្ដិជាច្រើន បានរុញលោកឲ្យទៅជួបកូន។ ប៉ុន្តែលោកថា តើឲ្យលោកទៅជួបយ៉ាងម៉េច បើសូម្បីតែសារក៏កូនស្រីមិនតប ហើយទូរសព្ទរបស់លោក ក៏កូនស្រីមិនលើកនោះ។
Saturday, March 23, 2019
ហ៊ឺ...ទឹកចិត្តឪពុកចំពោះកូន ធំប៉ុនមហាមេឃ ៖ យ៉ែម សំអូន បានត្រឹមមើលរូបថតកូនស្រី ហើយហូរទឹកភ្នែក!
មើលពីខាងក្រៅ លោក យ៉ែម សំអូន គឺជាសិល្បករជោគជ័យម្នាក់ ដោយក្រុមពិធីការ Dara Entertainment របស់លោក កាន់តែរីកមាឌធំឡើងៗ ប៉ុន្តែនៅពីក្រោយនេះ គឺលោកជូរចត់ក្នុងសង្គមគ្រួសារ និងមានវិបត្តិដួងចិត្តធ្ងន់ធ្ងរ ដោយនៅព្រឹកនេះលោកបានឲ្យដឹងថា បានត្រឹមហូរទឹកភ្នែក ពេលសម្លឹងរូបថតកូនស្រីដ៏ស្រស់ប្រិមប្រិយ។ "ថ្ងៃនេះ ក៏មិនសូវជាខុសអីពីរាល់ថ្ងៃដែរ បើកភ្នែកភ្លាម ទឹកភ្នែកក៏ហូរចុះមក មានអារម្មណ៍ថានឹកម្នាក់នេះដល់ហើយ កូនក្រមុំអ្នកណាគេទេ ស្អាតក៍ស្អាត សុភាព ទន់ភ្លន់ ចេះគោរពស្គាល់ ចាស់ ស្គាល់ទុំ ហើយវាក៍ជាសំណាងមួយដែលក្នុងនាមយើងជាឪពុកគេ សំណាងមួយរបស់ប៉ាប៉ា ដែលវាទ្រព្យមិនអាចកាត់ថ្លៃបាននៅក្នុងមួយជីវិតរបស់ប៉ាប៉ា”។ លោក យ៉ែម សំអូន សរសេរលើបណ្ដាញ IG របស់ខ្លួន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment